4/9/15

ប្រវត្តិរបស់ G.D.A



បង្កើតបាន55ឆ្នាំ ដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន មកដល់បច្ចុប្បន្នមាន Design Collection បានជាង 40.000រង្វាន់។ ផលិតផលដែល ហាងយើងទទួលបាន គឺគ្រឿង Accessorie ផលិតលើក្រណាត់សូត្រដែល ត្បាញដោយដៃ នៅក្នុងព្រះរាជាណាចក្រម្ពុជាប្រភេទការឆ្នៃម៉ូតសំរាំងGood Design Award Mekong Design Selection . Award Number 14M001247 វាជាការលើកទឹកចិត្តពិសេសជូនសិប្បកម្មសិប្បករមកពីប្រទេស CLMV កម្ពុជា-វៀតណាមឡាវនិងភូមា។គណៈមេប្រយោគបានផ្តល់តំលៃជូន SentoSaSilk យើងខ្ងុំតាមរយៈការរកឃើញថារាល់ផលិតផលសំរេចទាំងអស់ គឺនៅលើគោលលក្ខណៈប្រពៃណី និងត្បាញដោយដៃ។ផលិតផលទាំងនោះបានផ្សារផ្ជាប់ទំនាក់ទំនងរវាងខេត្តមួយបច្ចេកទេសមួយទៅភ្ជាប់និងខេត្តដ៏ទៃផ្សេងៗទៀតនិងជាពិសេសការដកស្រង់ក្បាច់រចនាពីផ្ទាំងសិលាអង្គរ មកជាក្រណាត់ មកជាក្រណាត់ហូលដែលអាចឆ្នៃទៅជាវត្ថុប្រើប្រាស់បាន។

ការវាយតំលៃ អំពីគណៈមេប្រយោគរបស់ជប៉ុន
 
នៅក្នុងខ្សែផលិតផលសម្រេចទាំងឡាយរបស់ SentoSaSilk យើងខ្ងុំបានផ្តល់នូវអារម្មណ៍ដ៏ស្រស់ស្អាតរបស់សូត្រប្រណិតលំដាប់ខ្ពស់, រាំងក្រណាត់សូត្រ, ទាំងពណ៌ដ៏សុភាព និងក្បាច់រចនាលើក្រណាត់ហូលបន្ទាយស្រី ជាពិសេសការដេរទោះបីកន្លែងលំបាកក្នុងការកាត់កោងពត់ទៅតាមរាងផលិតផលនិមួយៗទោះបីជាការប្រកួតប្រជែងនេះអោយផ្តល់តម្លៃទៅកាបូបដៃកាបូបស្ពាយស្រ្តីប៉ុន្តែក្រុមហ៊ុន​ SentoSaSilk យើងខ្ងុំក៏មានប្រវត្តិខាងបច្ចេកទេសឆ្នៃម៉ូត និងផ្គត់ផ្គង់សំលៀកបំពាក់ជូនក្រុមហ៊ុនធំៗនានាដូចជា សណ្ឋាគារ ធនាគារ ក្រុមហ៊ុនអាកាសចរណ៏ និងក្រុមហ៊ុនធំៗនានាជាច្រើនទៀត យោងលើរូបភាព និងសកម្មភាពដ៏សកម្មនិងសមាជឹករបស់ក្រុមហ៊ុន ក្រុមគណៈមេប្រយោគសង្ឃឹមថាក្រុមហ៊ុននេះនិងមានលទ្ធភាពពង្រីកជំនួញរបស់ខ្លួនអោយបានទូលំទូលាយជាងមុនក្រុមគណៈមេប្រយោគ ប្រទេសជប៉ុន ក៏បានគាំទ្រ និងផ្តល់តំលៃជូនកិច្ចការសង្គម និងការជួយបង្កើតការងារជូនស្រ្តី និងជនងាយរងគ្រោះ បងប្អូនពិការទាំងឡាយនៅក្នុងក្រុមការងាររបស់ SentoSaSilk ដែរ។

No comments:

Post a Comment