9/2/13

Seng Takakneary Post Khmer Business Talk on Fri, 30 August, 2013





Laura Ma
ភ្នំពេញៈ ចំនួនសមាជិករបស់សមាគមសហគ្រិនស្ដ្រីកម្ពុជា (CWEA) បានកើនឡើងដល់១៥០ នាក់ ចាប់តាំងពីការចាប់​​ផ្ដើមកាលពីឆ្នាំមុន។ ដោយសារមានការបង្ហាញវត្តមានរបស់ស្រ្ដីនៅក្នុង វិស័យឯកជន CWEA បានតភ្ជាប់និងបណ្ដុះបណ្ដាល ស្រ្ដីក្នុងការ ធ្វើអាជីវកម្ម  ដែលជា វិស័យមួយនៅតែគ្របដណ្ដប់ដោយបុរស។ អ្នកស្រី សេង តក្កនារី ប្រធានសមាគម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ អំពី​វត្ត​មាន​របស់​ស្រ្ដី​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។

តើហេតុ​អ្វី​ចាំបាច់​ត្រូវ​បង្កើត CWEA?
ស្រ្ដី​នៅ​ក្នុង​វិស័យ​ឯកជន ជា​ពិសេស​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម​នៅ​តែ​ជួប​ការ​លំបាក។ យើងជាវេទិកា​សម្រាប់​ស្រ្ដី​ដើម្បី​និយាយ​ពី​បញ្ហានានា​ និង​ការ​ព្រួយ​បារម្ភ។ បន្ទាប់​មក​យើង​ប្រមូល​យក​បញ្ហា​ទាំង​អស់​នោះ​ជូន​ទៅ​រដ្ឋាភិបាល។ យើង​មិន​មាន​ការ​បង្ហាញ​ដូច​នេះ​ពី​មុន​មក​ទេ។ ស្ដ្រី​មិន​មាន​សំឡេង​តែ​មួយ​នោះ​ទេ​នៅ​ថ្នាក់​រដ្ឋាភិបាល លើក​លែង​តែ​នៅ​ក្រសួង​កិច្ច​ការ​នារី។ ប៉ុន្តែ​​មិន​តំណាង​ឲ្យ​វិស័យ​ឯកជន​ទេ។​​​

តើ​មធ្យោបាយ​អ្វី​ខ្លះ​ដែល​អ្នក​ស្រីជួយ​សហគ្រិន​ទាំង​នោះ? 
មានបញ្ហាជា​ច្រើន​​នៅ​ក្នុង​ដំណើរ​ការ​សហ​គ្រាស​ធុន​តូច និង​មធ្យម។ ពួកគេ​ត្រូវ​ការ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ជំនួយ​បច្ចេក​ទេស ហេដ្ឋា​រចនា​សម្ព័ន្ធ​ ។ល។ យើង​នឹង​ជួយ​ដល់​ពួកគេ​ឲ្យ​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ ត្រូវ​ការ។ យើង​នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​អាជីព​ស្ដី​ពី​ការ​ដឹក​នាំ​ក្នុង​ការ ចាប់​ផ្ដើម​អាជីវកម្ម។ CWEA ដើរ​តួនាទី​ដ៏​សំខាន់​តាម​ការ​ជួយ​សម្រួល​គ្រប់​បែប​យ៉ាង​នៃការ​កសាង តម្រូវ​ការ និង​សមត្ថភាព​អាជីវកម្ម។CWEA ក៏​បាន​ជួប​ជាមួយ​នឹង​គណៈ​ប្រតិភូ​ក្នុង​ការ​បង្ហាញ​ពី​ឱកាស​សម្រាប់ បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ការ​គាំទ្រ​សហគ្រិន​ស្រ្ដី​កម្ពុជា។ កាល​ពី​ឆ្នាំ​មុន ខ្ញុំ​មាន​កិត្តិយស​ទទួល​លោក​ស្រី NoeleenHeyzer អគ្គលេខាធិការ​រង​អង្គ​ការ​សហ​ប្រជាជាតិ រួម​ចំណែក​ការ​ព្រួយ​បារម្ភ​របស់​យើង និង​ស្វែង​រក​មធ្យោ​បាយ​ពង្រឹង​អំណាច​ស្រ្ដី​ជាមួយ​នឹង​អ្នក​ដឹក​នាំ សហគ្រិន​ស្រ្ដី។ 

ហេតុ​អ្វី​ក៏​ស្ដ្រី​ជួបការ​លំបាក​ក្នុង​ការ​ក្លាយ​ជា​សហគ្រិន? 
តាមទិដ្ឋភាព​វប្បធម៌ ស្ដ្រី​ត្រូវ​តែ​មាន​ការទទួល​ខុស​ត្រូវ​ច្រើន រួម​មានការ​ងារ និង​គ្រួសារ ប៉ុន្តែ​ទទួល​បាន​ចំណូល​តិច​តួច។ ដោយសារ​បញ្ហានេះ​ហើយ ពួកគេ​មាន​ពេល​វេលា​តិច​តួច​ក្នុង​ការ​រៀនសូត្រ និង​ចង​បណ្ដាញ ពិសេស​សម្រាប់​ស្រ្ដី​មិន​មានការ​អប់រំ​ខ្ពស់​នោះ​ទេ វា​មាន​សារៈ​សំខាន់​ចំពោះ CWEA ក្នុង​ការ​ផ្ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​អាជីវកម្ម និង​ចំណេះ​ដឹង​ពី​សហគ្រិន។ យើង​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ស្ដ្រី​ដែល​ទទួល​បាន​ជោគ​ជ័យ​ចូល​រួម ចែក​រំលែក​បទ​ពិសោធតាម​សិក្ខា​សាលា ដូច្នេះ សមាជិក​ផ្សេង​ទៀត​អាច​រៀនសូត្រ​តាម​បាន។

តើអ្វី​ជា​ភាព​ខុសគ្នានៃ​ការ​ពិបាក​ដែល​សហគ្រិន ស្រ្ដី និង​បុរស​ជួប​ប្រទះ? 
វាមាន​ការ​ពិ​បាក​ខ្លាំង​សម្រាប់​ស្រ្ដី​ដោយ​សារ​យើង​មាន​ចំណេះ​ដឹង តិច​តួច​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ យើង​មិន​ចង់​ប្រជែង​ជាមួយ​នឹង​បុរស​ទេ ដោយ​គ្រាន់​តែ​បង្ហាញ​ថា យើង​អាច​ដឹក​នាំ និង​គ្រប់​គ្រង​អាជីវកម្ម​បាន។ សង្គម មិន​ទាន់​ឈាន​ដល់​កម្រិត​ដែល​អាច​ទទួល​យក​បាន​នោះ​ឡើយ​ទេ។ បុរស​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ពួកគេ​នាំ​យក​បញ្ហា​នេះ​ទៅ​មន្រ្តី។ បុរស​នៅ​តែ​មានប្រៀប​នៅ​ពេល​បើក​ដំណើរ​ការ​អាជីវកម្ម។ 

តើអាជីវករ​ជា​ស្រ្ដី​មាន​ប៉ុន្មាន​ភាគ​រយដែរ?
គិតមក​ត្រឹមឆ្នាំ ២០១១ SME ៦៥ ភាគរយ​គឺជា​ស្រ្ដី​ជា​អ្នក​គ្រប់គ្រង។ ឧស្សាហកម្ម​ឈាន​មុខ​គេ​តែមួយ​គត់ដែល​មាន​ជាង ៣០ ភាគរយ​នៃ​សមាជិក CWEA គឺ​នៅ​ក្នុង​ឧស្សាហកម្ម​អាហារ និងភេសជ្ជៈ។ សម្រាប់​អាជីវកម្ម​ធំៗ ខ្ញុំ​គិត​ថា មាន​តែ ភាគរយ​ប៉ុណ្ណោះ​ដែល​ដំណើរ​ការ​ដោយ​ស្រ្ដី។ ស្រ្ដី​កំពុង​ឈាន​ដល់​អ្នក​គ្រប់​គ្រង​ថ្នាក់​កណ្ដាល ប៉ុន្តែ​មិន​ទាន់​មាន​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​កម្រិត​ខ្ពស់​ទេ។ 

តើ CWEA មាន​ឥទ្ធិពល​ក្នុង​ការ​ទាក់ទាញ​ស្រីៗ​ដូច​ម្ដេច? 
យើងមាន​សកម្មភាព​ជា​ច្រើន និងព្រឹត្តិការណ៍​និយាយ​ជា​សាធារណៈ​ដែ​ល​ពួកគេ​អាច​ចូល​រួម​បាន។ យើង​បង្ហាញ​ដល់​ពួកគេ​ពី​របៀប​ដែល​ស្រ្ដី​អាច​ធ្វើជា​សហគ្រិន​បាន ជា​ពិសេស​ស្ត្រី​វ័យក្មេង​នៅ​តាម​សាកល​វិទ្យាល័យ។ យើង​ចង់​ផ្ដល់​ដល់​ពួកគេ​នូវ​រូប​ភាព​ពី​របៀប​ដែល​ពួកគេ​ស្វែង​រក ក្នុង​ពេល​អនាគត​ប្រសិន​បើ​ពួកគេ​ក្លាយជា​សហគ្រិន​ម្នាក់។ ពួកគេ​អាច​មាន​តួនាទី​គំរូ​គួរ​ឲ្យកោត​សរសើរ។ ការ​រំពឹងទុក​របស់​ឪពុក​ម្ដាយ​មាន​ការ​កើនឡើង​ផង​ដែរ។ បច្ចុប្បន្ន ឪពុក​ម្ដាយមាន​ការ​រំពឹង​ស្មើ​គ្នា​ពី​ជោគ​ជ័យ​របស់​កូន​ប្រុស​ស្រី​របស់​ ខ្លួន។ ពីអតីត​កាល​ឪពុក​ម្ដាយ​មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់ តែ​កូន​ប្រុស។ 

តើគម្លាត យេនឌ័រ​នៅ​ក្នុង​អាជីវកម្ម​យ៉ាង​ណា​ដែរ? 
សមភាព​យេនឌ័រ​នៅ​កម្ពុជា​នៅ​តែ​តាម​មិន​ទាន់​បណ្ដា​ប្រទេស​ផ្សេងទៀត ហើយ​ស្រ្ដី​នៅ​ក្នុង​អាជីវកម្ម​នៅ​ទីនេះ នៅ​តែ​ជួប​ការ​លំបាក​ជាង​អ្នក​រស់​នៅ​អាមេរិក និង​អង់គ្លេស។ ពិតាន​កញ្ចក់​នៅ​ខ្ពស់​ណាស់ ហើយ​យើង​មិន​ទាន់​បំបែក​​បាន​នៅ​ឡើយ​ទេ។ យើង​មិន​មាន​សមាជិក​ល្មម​ដែល​អាច​បំបែក​ពិតាន​កញ្ចក់​នោះ​បាន​នៅ​ឡើយ​ទេ។ យើង​នៅតែ​ធ្វើ​ការ​តស៊ូ​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ថែមទៀត។

តើ​អ្នកអាច​ជួយ​​លុប​បំបាត់​គម្លាត​យេនឌ័រ​បាន​ដូច​ម្ដេច? 
វាជាសំណួរ​មួយ​ងាយ​ស្រួល ប៉ុន្តែ​ពិបាក​ឆ្លើយ។ មាន​វិស័យជា​ច្រើន​ដែល​យើង​ត្រូវតែ​បន្ត​ធ្វើ​ក្នុងការ
ធ្វើ​ឲ្យ គម្លាត​នេះ​កាន់​តែ​រួម​តូច។ តាម​រយៈការ​អប់រំ​ ការ​បណ្ដុះ​បណ្ដាល និង​ការ​លើក​ទឹក​ចិត្ត យើង​ស្វែងរក​មធ្យោបាយ​ដែល​មាន​លទ្ធភាព​ជាច្រើន​ក្នុង​ការ​ជួយ ស្រ្ដី​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ វា​មាន​ការ​ពិបាក​ក្នុងការ​ធ្វើ​ឲ្យ​គម្លាត​នេះ​រួម​តូច ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏ CWEA អាច​ប្ដេជ្ញា​សម្រាប់​សមត្ថភាព​របស់​ស្រ្ដី​ជាមួយ​នឹង​បណ្ដា​ប្រទេស អាស៊ាន​ផ្សេង​ទៀត។ បើ​ប្រទេស​ផ្សេង​ទៀត​បើក​ការិយា​ល័យ​ថ្មី​មួយ ពួកគេ​ដឹង​ថា ត្រូវ​ជួប​ជាមួយ CWEA ដើម្បី​ណែ​នាំ​ពួកគេ​ពី​សមត្ថភាព​និង​ទំនាក់​ទំនង​អាជីវកម្ម​ដែល​ពួកគេ​ ត្រូវ​ការ។

អំណាចសេដ្ចកិច្ច​របស់​ស្រ្ដី​គឺជា​ឆ្អឹង​ខ្នង​របស់​សង្គម​ជាតិ។ វត្ត​មាន​របស់​ស្រ្ដី​នៅ​ក្នុង​វិស័យ​ឯកជន កំពុង​កើន​ឡើង។​ពេល​នេះ​ពួក​គេមាន​ភាព​ចេះដឹង​កាន់​តែច្រើន។ ប៉ុន្តែ​វា​មិន​រីក​​ចម្រើន​បាន​លឿនដូច​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ ប៉ុន្តែ​យើង​​កំពុង​ទទួល​​បាន​ជា​ជំហាន​ៗ​៕PB

Brunei Amb UN Representative NR Aug 19, 2013




No comments:

Post a Comment